ព្រះត្រៃបិដក ភាគ ១០

ទ្រង់​ត្រាច់​ទៅកាន់​ចារិក​ ​តាមលំដាប់​ ​សំដៅ​ទៅកាន់​ដែន​អា​ឡ​វី​នោះ​។​ ​ឮដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ ​អ​គ្គា​ឡ​វ​ចេតិយ​ ​ទៀប​ដែន​អា​ឡ​វី​នោះ​។​
 [​៤០៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅក្នុង​ដែន​ឡា​ឡ​វី​ ​ឲ្យ​នវកម្ម​មាន​សភាព​យ៉ាងនេះ​ ​គឺ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ទុកដាក់​ដុំដី​ ​ឬ​ដុំ​បាយអ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​លាប​ជញ្ជាំង​ខ្លះ​ ​ឲ្យ​នវកម្ម​ ​ដោយ​គ្រាន់តែ​ដំ​កល់​ទ្វារ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ធ្វើស​សរ​មេទ្វារ​ខ្លះ​ ​ឲ្យ​នវកម្ម​ ​ដោយ​គ្រាន់តែ​ធ្វើ​បង្អួច​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​លាប​ពណ៌ស​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​លាប​ពណ៌ខ្មៅ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ធ្វើ​បរិកម្ម​ដោយ​ជ័រ​រង្គ​ខ្លះ​(​១​)​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ប្រក់ព្រំ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ចង​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​បិទបាំង​ទីអាស្រ័យ​នៅ​ ​នៃ​សត្វ​ពា្រប​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ជួសជុល​ ​ត្រង់កន្លែង​ដែល​ដាច់​ ​និង​ធ្លុះ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ប្រោះព្រំ​ខ្លះ​ ​ឲ្យ​នវកម្ម​អស់២០ឆ្នាំ​ខ្លះ​ ​ឲ្យ​នវកម្ម​អស់៣០ឆ្នាំ​ខ្លះ​ ​ឲ្យ​នវកម្ម​អស់១ជីវិត​ខ្លះ​ ​ឲ្យ​នវកម្ម​ ​ចំពោះ​វិហារ​ដែល​ធ្វើ​ស្រេចហើយ​ ​ដែល​ខ្លួន​បាន​អបលោក​ឲ្យ​ ​ក្នុង​កាល​មាន​ផ្សែង​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​
​(​១​)​ ​មិន​ចំពោះតែ​ជ័រ​រង្គ​ប៉ុណ្ណោះទេ​ ​សូម្បី​ជ័រឈើ​ដទៃ​ ​ដូចយ៉ាង​ជ័រចុង​ជ័រទឹក​ ​ក៏​រាប់បញ្ចូល​ក្នុង​ជ័រ​សម្រាប់​ផ្ជិ​ត​ដែរ​។​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636799972379446802
ទៅកាន់ទំព័រ៖