ព្រះត្រៃបិដក ភាគ ១០

ពួក​ភិក្ខុ​នៅ​ដែន​អា​ឡ​វី​ ​មិន​សមនឹង​ឲ្យ​នវកម្ម​មាន​សភាព​យ៉ាងនេះ​ទេ​ ​គឺ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ទុកដាក់​ដុំដី​ ​ឬ​ដុំ​បាយអ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​លាប​ជញ្ជាំង​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ដំ​កល់​ទ្វារ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ធ្វើស​សរ​មេទ្វារ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ធ្វើ​បង្អួច​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​លាប​ពណ៌ស​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​លាប​ពណ៌ខ្មៅ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ធ្វើ​បរិកម្ម​ដោយ​ជ័រ​រង្គ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ប្រក់ព្រំ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ចង​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​បិទបាំង​ទីអាស្រ័យ​នៅ​ ​នៃ​សត្វ​ពា្រប​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ជួសជុល​ ​ត្រង់កន្លែង​ដែល​ដាច់​ ​និង​ធ្លុះ​ខ្លះ​ ​ឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ប្រោះព្រំ​ខ្លះ​ ​ឲ្យ​នវកម្ម​អស់២០ឆ្នាំ​ខ្លះ​ ​ឲ្យ​នវកម្ម​អស់៣០ឆ្នាំ​ខ្លះ​ ​ឲ្យ​នវកម្ម​អស់១ជីវិត​ខ្លះ​ ​ឲ្យ​នវកម្ម​ ​ចំពោះ​វិហារ​ដែល​ធ្វើ​ស្រេចហើយ​ ​ដែល​ខ្លួន​បាន​អបលោក​ឲ្យ​ ​ក្នុង​កាល​មាន​ផ្សែង​ខ្លះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការនោះ​ពិតមែន​ឬ​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636799972646552080
ទៅកាន់ទំព័រ៖