ព្រះត្រៃបិដក ភាគ ១០

ឲ្យ​រួច​ ​(​បើ​)​ ​អឌ្ឍយោគ​ ​ឲ្យ​ត្រួតមើល​ការងារ​ ​ហើយ​សឹម​ឲ្យ​នូវ​នវកម្ម​ ​អស់​ត្រឹម៧ឆ្នាំ​ ​ឬ៨ឆ្នាំ​ឲ្យ​រួច​ ​(​បើ​)​ ​វិហារធំ​ ​ឬ​ប្រាសាទ​ ​ឲ្យ​ត្រួតមើល​ការងារ​ ​ហើយ​សឹម​ឲ្យ​នវកម្ម​អស់​ត្រឹម១០ឆ្នាំ​ ​ឬ១២ឆ្នាំ​ឲ្យ​រួច​។​
 [​៤០៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​នវកម្ម​ចំពោះ​វិហារ​ទាំងអស់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​នវកម្ម​ ​ចំពោះ​វិហារ​ទាំងអស់​ទេ​ ​ភិក្ខុ​ណា​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៤០៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​នវកម្ម​ពីរ​កន្លែង​ ​ដល់​ភិក្ខុ១រូប​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​វន​កម្ម​ពីរ​កន្លែង​ ​ដល់​ភិក្ខុ១រូប​ទេ​ ​ភិក្ខុ​ណា​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៤០៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទទួលយក​នវកម្ម​ ​(​ក្នុង​វិហារ​របស់​សង្ឃ​)​ ​ហើយ​ឲ្យ​ភិក្ខុ​ដទៃ​នៅ​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទទួលយក​វន​កម្ម​ ​(​ក្នុង​វិហារ​របស់​សង្ឃ​)​ ​ហើយ​ឲ្យ​ភិក្ខុ​ដទៃ​នៅទេ​ ​ភិក្ខុ​ណា​ឲ្យ​ភិក្ខុ​ដទៃ​នៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636799973437417314
ទៅកាន់ទំព័រ៖