ព្រះត្រៃបិដក ភាគ ១០

សភាព​យ៉ាងនេះ​ ​ខ្ញុំ​រលឹក​មិនឃើញ​ទេ​។​ ​សង្ឃ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​នោះ​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​
 ​[​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​។​ ​ភិក្ខុ​ឆ្កួត​នោះ​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​ភិក្ខុ​នោះ​ ​រលឹក​មិនឃើញ​សោះ​ ​តែ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​រលឹក​ឃើញ​ដែរ​ ​តែថា​ ​ដូចជា​យល់សប្តិ​។​ ​សង្ឃ​ក៏​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​នោះ​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​។​ ​ភិក្ខុ​ឆ្កួត​នោះ​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ហើយ​ ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​ភិក្ខុ​នោះ​ឆ្កួត​មែន​ ​ក៏​ធ្វើ​អាការ​ជា​ឆ្កួត​ ​ហើយ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636799789286454482
ទៅកាន់ទំព័រ៖