ព្រះត្រៃបិដក ភាគ ១០

 [​៤១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទទួលយក​នវកម្ម​ហើយ​ ​ចៀសចេញ​ទៅ​ក្នុង​វេលា​ដែល​ធ្វើ​ ​(​នវកម្ម​)​ ​មិនទាន់​ស្រេច​។​ ​ត្រូវ​ភិក្ខុ​នោះ​ឲ្យ​ ​(​នវកម្ម​នោះ​)​ ​ដល់​ភិក្ខុ​ឯទៀត​ ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​នវកម្ម​របស់​សង្ឃ​វិនាស​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទទួលយក​នវកម្ម​ហើយ​ ​សឹក​ចេញ​ ​ក្នុង​វេលា​ដែល​ធ្វើ​នវកម្ម​ ​មិនទាន់​ស្រេច​។​ ​ធ្វើ​មរណភាព​។​បេ​។​ ​ប្តេជ្ញា​ជា​អ្នកមាន​ភេទ​ពីរ​។​ ​ត្រូវ​ភិក្ខុ​នោះ​ឲ្យ​ ​(​នវកម្ម​នោះ​)​ ​ដល់​ភិក្ខុ​ដទៃ​ ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​នវកម្ម​របស់​សង្ឃ​វិនាស​ឡើយ​។​ ​
 [​៤១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទទួលយក​នវកម្ម​ហើយ​ ​ចៀសចេញ​ទៅ​ ​ក្នុង​វេលា​ដែល​ធ្វើ​ ​(​នវកម្ម​)​ ​ហើយស្រេច​ ​(​លុះ​ត្រឡប់​មក​នៅ​វិញ​)​ ​នវកម្ម​នុ៎ះ​ ​ជា​របស់​ភិក្ខុ​នោះ​ឯង​។​ ​
 ​[​៤១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទទួលយក​នវកម្ម​ហើយ​ ​សឹក​ចេញ​ ​ធ្វើ​មរណភាព​ ​ប្តេជ្ញា​ជា​សាមណេរ​ ​ប្តេជ្ញា​ជា​អ្នក​លាសិក្ខា​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​អន្តិមវត្ថុ​ ​ក្នុង​វេលា​ដែល​ធ្វើ​នវកម្ម​ហើយស្រេច​។​ ​ត្រូវ​សង្ឃ​ជា​ម្ចាស់​។​ ​
 [​៤១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទទួលយក​នវកម្ម​ហើយ​ ​ប្តេជ្ញា​ជា​មនុស្ស​ឆ្កួត​ ​ប្តេជ្ញា​ជា​អ្នកមាន​ចិត្ត​រវើរវាយ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636799974820076398
ទៅកាន់ទំព័រ៖