ព្រះត្រៃបិដក ភាគ ១០

ប្តេជ្ញា​ជា​អ្នក​ត្រូវ​ទុក្ខវេទនា​គ្រប​សង្កត់​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ក្នុង​វេលា​ដែល​ធ្វើ​នវកម្ម​ហើយស្រេច​ ​នវកម្ម​នុ៎ះ​ ​ជា​របស់​ភិក្ខុ​នោះ​ឯង​។​ ​
 [​៤១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទទួលយក​នវកម្ម​ហើយ​ ​ប្តេជ្ញា​ជា​មនុស្ស​ខ្ទើយ​ ​ប្តេជ្ញា​ជា​អ្នក​លួចសំវាស​ ​ប្តេជ្ញា​ជា​អ្នក​ស្ទុះ​ទៅកាន់​លទ្ធិ​តិរ្ថិយ​ ​ប្តេជ្ញា​ជា​សត្វតិរច្ឆាន​ ​ប្តេជ្ញា​ជា​អ្នកសម្លាប់​មាតា​ ​ប្តេជ្ញា​ជា​អ្នកសម្លាប់​បិតា​ ​ប្តេជ្ញា​ជា​អ្នកសម្លាប់​ព្រះអរហន្ត​ ​ប្តេជ្ញា​ជា​អ្នក​ប្រទូស្ត​ភិក្ខុនី​ ​ប្តេជ្ញា​ជា​អ្នក​បំបែក​សង្ឃ​ ​ប្តេជ្ញា​ជា​អ្នកធ្វើ​ព្រះ​លោហិត​ ​(​របស់​ព្រះសម្មាសម្ពុទ្ធ​)​ ​ឲ្យ​ពុរពង​ ​ប្តេជ្ញា​ជា​អ្នកមាន​ភេទ​ពីរ​ ​ក្នុង​វេលា​ដែល​ធ្វើ​(​នវកម្ម​)​ហើយស្រេច​។​ ​ត្រូវ​សង្ឃ​ជា​ម្ចាស់​។​ ​
 [​៤១៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​យក​សេនាសនៈ​របស់​ឧបាសក​ម្នាក់​ ​(​ដែលគេ​ឧទ្ទិស​)​ ​ជា​គ្រឿង​សម្រាប់​ប្រើប្រាស់​ ​ក្នុង​វិហារ​ ​ទៅ​ប្រើប្រាស់​ក្នុង​ទី​ឯទៀត​។​ ​គ្រានោះ​ ​ឧបាសក​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​មិនសមបើ​នឹង​យក​គ្រឿង​ប្រើប្រាស់​អំពី​ទី​ឯទៀត​ ​ទៅ​ប្រើប្រាស់​ក្នុង​ទី​ឯទៀត​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636799975227769717
ទៅកាន់ទំព័រ៖