ព្រះត្រៃបិដក ភាគ ១០

 [​៤៣០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ស្តោះ​ទឹកមាត់​ ​លើ​ទី​ដែលគេ​តាក់តែង​ឲ្យ​ស្អាត​។​ ​(​ទីនោះ​)​ ​ក៏​អាប់អន់​ពណ៌​សម្បុរ​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ស្តោះ​ទឹកមាត់​ ​លើ​ទី​ដែលគេ​តាក់តែង​ទេ​ ​ភិក្ខុ​ណា​ស្តោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ប្រើ​)​ ​កន្ថោរ​ទឹកមាត់​។​
 [​៤៣១​]​ ​សម័យ​នោះ​ឯង​ ​ជើង​គ្រែ​ខ្លះ​ ​ជើងតាំង​ខ្លះ​ ​ក៏​កោស​ដាច់​ទីកន្លែង​ ​ដែលគេ​តាក់តែង​ឲ្យ​ល្អ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​រុំ​ ​(​ជើង​គ្រែ​ ​ជើងតាំង​នោះ​)​ ​ដោយ​កំណាត់សំពត់​។​
 [​៤៣២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ផ្អែក​នឹង​ជញ្ជាំង​ដែលគេ​លាប​ ​(​ថ្នាំ​ផ្សេង​ៗ​)​។​ ​ពណ៌​សម្បុរ​ ​(​ជញ្ជាំង​)​ ​ក៏​អាប់អន់​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ផ្អែក​នឹង​ជញ្ជាំង​ ​ដែលគេ​លាប​ ​(​ថ្នាំ​ផ្សេង​ៗ​)​ ​ទេ​ ​ភិក្ខុ​ណា​ផ្អែក​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ផែនក្តារ​សម្រាប់​ផ្អែក​។​ ​ឯ​ផែនក្តារ​សម្រាប់​ផ្អែក​ ​ក៏​កោស​ផ្ទៃ​ទី​ខាងក្រោម
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 636799976921646601
ទៅកាន់ទំព័រ៖