ព្រះត្រៃបិដក ភាគ ១០

នឹង​ជញ្ជាំង​ខាងលើ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​រុំសំពត់​ទាំង​ខាងលើ​ ​ទាំង​ខាងក្រោម​។​
 [​៤៣៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មាន​ជើង​លាង​ស្រេចហើយ​ ​តែ​នៅ​មាន​សង្ស័យ​ ​(​មិន​ហ៊ាន​)​ ​ដេក​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក្រាលកម្រាល​រួច​សឹម​ដេក​។​
 [​៤៣៤​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​គង់នៅ​ក្នុង​ដែន​ ​អា​ឡ​វី​ ​គួរ​តាម​ព្រះ​អធ្យាស្រ័យ​ ​រួចហើយ​ ​ទ្រង់​ស្តេច​ទៅកាន់​ចារិក​ ​ក្រុង​រាជគ្រឹះ​ ​ស្តេច​ទៅកាន់​ចារិក​តាមលំដាប់​ ​សំដៅ​ទៅកាន់​ក្រុង​រាជគ្រឹះ​នោះ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​
 [​៤៣៥​]​ ​សម័យ​នោះ​ឯង​ ​ក្រុង​រាជគ្រឹះ​ក៏​កើត​ទុរ្ភិក្ស​ ​(​អត់បាយ​)​ ​មនុស្ស​ទាំងឡាយ​ ​មិន​អាច​នឹង​ធ្វើ​សង្ឃភត្ត​បាន​ ​ហើយក៏​ប្រាថ្នា​នឹង​ធ្វើ​ឧទ្ទេសភត្ត​ ​និមន្ត​ភត្ត​ ​សលាកភត្ត​ ​បក្ខិ​ក​ភត្ត​ ​ឧបោសថិកភត្ត​ ​និង​បា​ដិ​បទិក​ភត្ត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636799977339630508
ទៅកាន់ទំព័រ៖