ព្រះត្រៃបិដក ភាគ ១០

ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​សង្ឃភត្ត​ ​ឧទ្ទេសភត្ត​ ​និមន្ត​ភត្ត​ ​សលាកភត្ត​ ​បក្ខិ​ក​ភត្ត​ ​ឧបោសថិកភត្ត​ ​និង​បា​ដិ​បទិក​ភត្ត​។​
 [​៤៣៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទទួលយក​ភត្ត​ប្រសើរ​ ​ចំពោះខ្លួន​ឯង​ ​ហើយ​ឲ្យ​ភត្ត​មិន​ថ្លៃថ្លា​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​សន្មត​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ ​គឺ​អ្នក​សំដែង​ភត្ត​ ​(​អង្គ៥នោះ​គឺ​)​ ​មិន​លុះ​ឆន្ទាគតិ១​ ​មិន​លុះ​ទោសាគតិ១​ ​មិន​លុះ​មោហាគតិ១​ ​មិន​លុះ​ភយាគតិ១​ ​ស្គាល់​ភត្ត​ដែល​ខ្លួន​បាន​សំដែង​ ​និង​មិនទាន់​បាន​សំដែង១​។​
 [​៤៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​សន្មត​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​សូម​ភិក្ខុ​ជាមុន​សិន​។​ ​លុះ​សូម​រួចហើយ​ ​ត្រូវឲ្យ​ភិក្ខុ​ជា​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​បាន​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​។​ ​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636799977670069408
ទៅកាន់ទំព័រ៖