ព្រះត្រៃបិដក ភាគ ១០

ការ​សន្មតិ​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ឆ្លើយ​មក​។​ ​សង្ឃ​បាន​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ហើយ​ ​ការ​សន្មតិ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៤៣៨​]​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ជា​ភត្តុទ្ទេសកៈ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​យើង​គួរ​សំដែង​ភត្ត​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចារិក​ ​ដោយ​សលាក​ ​ឬ​ដំ​បា​ ​(​មាន​បន្ទះ​ឫស្សី​ ​និង​ស្លឹកត្នោត​ជាដើម​)​ ​លា​ ​ឬ​បើក​ហើយ​ ​សឹម​សំដែង​ភត្ត​។​
 [​៤៣៩​]​ ​សម័យ​នោះ​ឯង​ ​មិនទាន់​មាន​ភិក្ខុ​ជា​សេនា​សន​ប្ប​ញ្ញា​បកៈ​ ​(​អ្នក​ក្រាល​សេនាសនៈ​)​ ​បម្រុង​សង្ឃ​។​បេ​។​ ​មិនទាន់​មាន​ភិក្ខុ​ជា​ភណ្ឌាគារិកៈ​ ​(​អ្នករក្សា​ឃ្លាំង​)​។​បេ​។​ ​មិនទាន់​មាន​ភិក្ខុ​ជា​ចីវរ​ប្ប​ដិ​គ្គា​ហកៈ​ ​(​អ្នកទទួល​ចីវរ​ទុក​)​។​បេ​។​ ​មិនទាន់​មាន​ភិក្ខុ​ជា​ចីវរ​ភា​ជ​កៈ​ ​(​អ្នក​ចែក​ចីវរ​)​។​បេ​។​ ​មិនទាន់​មាន​ភិក្ខុ​ជា​យាគុ​ភា​ជ​កៈ​ ​(​អ្នក​ចែក​បបរ​)​។​បេ​។​ ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636799978173818221
ទៅកាន់ទំព័រ៖