ព្រះត្រៃបិដក ភាគ ១០

មិនទាន់​មាន​ភិក្ខុ​ជា​ផល​ភា​ជ​កៈ​ ​(​អ្នក​ចែក​ផ្លែឈើ​)​។​បេ​។​ ​មិនទាន់​មាន​ភិក្ខុ​ជា​ខ​ជ្ជ​ក​ភា​ជ​កៈ​ ​(​អ្នក​ចែក​បង្អែម​)​នៅឡើយ​។​បេ​។​ ​បង្អែម​ដែល​មិនបាន​ចែក​ ​ក៏​ខូច​អស់​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​សន្មត​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ឲ្យ​ជា​ខ​ជ្ជ​ក​ភា​ជ​កៈ​ ​(​អង្គ៥នោះ​គឺ​)​ ​មិន​លុះ​ឆន្ទាគតិ១​ ​មិន​លុះ​ទោសាគតិ១​ ​មិន​លុះ​មោហាគតិ១​ ​មិន​លុះ​ភយាគតិ១​ ​ស្គាល់​វត្ថុ​ដែល​ខ្លួន​បាន​ចែក​ ​និង​មិនទាន់​បាន​ចែក១​។​
 [​៤៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​សន្មត​យ៉ាងនេះ​។​ ​សង្ឃ​គប្បី​សូម​ភិក្ខុ​ជាមុន​សិន​។​ ​លុះ​សូម​រួចហើយ​ ​ត្រូវឲ្យ​ភិក្ខុ​ជា​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ខ​ជ្ជ​ក​ភា​ជ​កៈ​ ​(​អ្នក​ចែក​បង្អែម​)​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឥឡូវ​ ​សង្ឃ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ខ​ជ្ជ​ក​ភា​ជ​កៈ​។​ ​ការ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ខ​ជ្ជ​ក​ភា​ជ​កៈ​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 636799978451354095
ទៅកាន់ទំព័រ៖