ព្រះត្រៃបិដក ភាគ ១០

មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ឆ្លើយ​មក​។​ ​សង្ឃ​បាន​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ខ​ជ្ជ​ក​ភា​ជ​កៈ​ហើយ​ ​ការ​សន្មតិ​នេះ​ ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៤៤១​]​ ​សម័យ​នោះ​ឯង​ ​បរិក្ខារ​តិចតួច​ ​មាន​ក្រាស់ក្រែល​ឡើង​ ​ក្នុង​ឃ្លាំង​របស់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សន្មត​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ឲ្យ​ជា​អប្ប​មត្ត​ក​វិស្ស​ជ្ជ​កៈ​ ​(​អ្នក​ចែកចាយ​នូវ​បរិក្ខារ​តិចតួច​)​ ​(​អង្គ៥នោះ​គឺ​)​ ​មិន​លុះ​ឆន្ទាគតិ១​ ​មិន​លុះ​ទោសាគតិ១​ ​មិន​លុះ​មោហាគតិ១​ ​មិន​លុះ​ភយាគតិ១​ ​ស្គាល់​បរិក្ខារ​ ​ដែល​ខ្លួន​បាន​ចែកចាយ​ហើយ​ ​និង​មិនទាន់​បាន​ចែកចាយ​ហើយ១​។​
 [​៤៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​សន្មត​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​សូម​ភិក្ខុ​ជាមុន​សិន​។​ ​លុះ​សូម​រួចហើយ​ ​ត្រូវ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អប្ប​មត្ត​ក​វិស្ស​ជ្ជ​កៈ​ ​(​អ្នក​ចែកចាយ​បរិក្ខារ​តិចតួច​)​។​ ​នេះ​ជាញ​ត្តិ​។​ ​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636799978795663789
ទៅកាន់ទំព័រ៖