ព្រះត្រៃបិដក ភាគ ១០

 [​៤៤៤​]​ ​សម័យ​នោះ​ឯង​ ​មិនទាន់​មាន​ភិក្ខុ​ជា​សា​ដិយ​គ្គា​ហាប​កៈ​ ​(​អ្នក​ប្រគល់​សំពត់​ដល់​សង្ឃ​)​។​បេ​។​ ​មិនទាន់​មាន​ភិក្ខុ​ជា​បត្ត​គ្គា​ហាប​កៈ​ ​(​អ្នក​ប្រគល់​បាត្រ​)​។​បេ​។​ ​មិនទាន់​មាន​ភិក្ខុ​ជា​អារាមិក​បេ​សកៈ​ ​(​អ្នកប្រើ​ញោមវត្ត​)​។​បេ​។​ ​មិនទាន់​មាន​សាមណេរ​បេ​សកៈ​ ​(​អ្នកប្រើ​សាមណេរ​)​។​បេ​។​ ​សាមណេរ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​មិន​ប្រើ​ ​ក៏​មិន​ធ្វើការងារ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សន្មត​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ឲ្យ​ជា​សាមណេរ​បេ​សកៈ​ ​(​អ្នកប្រើ​សាមណេរ​)​ ​(​អង្គ៥នោះ​គឺ​)​ ​មិន​លុះ​ឆន្ទាគតិ១​ ​មិន​លុះ​ទោសាគតិ១​ ​មិន​លុះ​មោហាគតិ១​ ​មិន​លុះ​ភយាគតិ១​ ​ស្គាល់​សាមណេរ​ ​ដែល​ខ្លួន​បាន​ប្រើ​ ​និង​មិនទាន់​បាន​ប្រើ១​។​ ​
 [​៤៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​សន្មត​យ៉ាងនេះ​។​ ​សង្ឃ​គប្បី​សូម​ភិក្ខុ​ជាមុន​សិន​។​ ​លុះ​សូម​រួចហើយ​ ​ត្រូវ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​សាមណេរ​បេ​សកៈ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636799979466282146
ទៅកាន់ទំព័រ៖