ព្រះត្រៃបិដក ភាគ ១០
ខ្ញុំព្រះករុណា បម្រុងនឹងឲ្យជាងធ្វើវិហារ សូមលោកម្ចាស់ទាំងឡាយ គង់នៅក្នុងវិហាររបស់យើង១ រឿងពួកភិក្ខុក្រាបបង្គំទូល (ដំណើរនុ៎ះ) ចំពោះព្រះសម្មាសម្ពុទ្ធ ជានាយក១។ រឿងទ្រង់អនុញ្ញាតទីជ្រកកោន៥យ៉ាង គឺវិហារ១ អឌ្ឍយោគ១ បា្រសាទ១ ប្រាសាទដំបូលត្រងិល១ គុហា១ រឿងសេដ្ឋីឲ្យជាងធ្វើវិហារ១។ រឿងមហាជនឲ្យជាងធ្វើវិហារ ឥតមានសន្ទះទ្វារ១ រឿងទ្រង់អនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្រណាប់ក្រោម និងត្រណាប់លើជាដើម១។ រឿងទ្រង់អនុញ្ញាតប្រហោងដាក់ខ្សែសម្រាប់ទាញ និងខ្សែសម្រាប់ទាញគន្លឹះ មេទ្វារ ត្រដោកទ្វារ រនុក គន្លឹះ និងសោ៣យ៉ាង គឺ សោធ្វើពីលោហៈ សោធ្វើពីឈើ សោធ្វើពីស្នែង១។ រឿងទ្រង់អនុញ្ញាតសោយន្ត និងគន្លឹះ រឿងទ្រង់អនុញ្ញាតដម្បូល និងឲ្យបូកលាបខាងក្នុង ខាងក្រៅ១
ID: 636799980177752840
ទៅកាន់ទំព័រ៖