ព្រះត្រៃបិដក ភាគ ១០
រឿងទ្រង់អនុញ្ញាតបង្អួច៣យ៉ាង គឺបង្អួចមានវេទី បង្អួចមានក្រឡាសំណាញ់ បង្អួចមានសសរចម្រឹង១ រឿងទ្រង់អនុញ្ញាតឲ្យយកវត្ថុសម្រាប់ជូតជើង ដែលគេវេញ មានសណ្ឋានដូចជាកង់ចងបង្អួច១ រឿងទ្រង់អនុញ្ញាតកម្រាលស្មៅ១ រឿងទ្រង់អនុញ្ញាតបន្ទះក្តារ សម្រាប់អង្គុយ ឬដេក១ រឿងទ្រង់អនុញ្ញាតគ្រែផ្តៅ១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេដាប់ជើង ហើយបញ្ចូលមេទៅក្នុងដំណាប់ ដែលគេចោលក្នុងព្រៃស្មសាន១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេបង្ខាំងជើងគ្រែដោយមេគ្រែ១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេធ្វើជើងប្រហែលនឹងជើងសេះ ឬជើងពពែជាដើម១ រឿងទ្រង់អនុញ្ញាតគ្រែ ដែលគេបញ្ចុះពន្លួញទៅក្នុងមេ១ រឿងទ្រង់អនុញ្ញាតគ្រែបួនជ្រុង មានជើងខ្ពស់១ រឿងទ្រង់អនុញ្ញាតគ្រែ មានអង្គប្រាំពីរ១ រឿងទ្រង់អនុញ្ញាតតាំងផ្តៅ១ រឿងទ្រង់អនុញ្ញាតគ្រែ និងតាំងមានជើងដូចជើងពពែ១ រឿងទ្រង់អនុញ្ញាតតាំង មានជើងច្រើន ដែលគេប្រកបដោយអាការដូចជាផ្លែកន្ទួតព្រៃ១ រឿងទ្រង់អនុញ្ញាតផែនក្តារ១ រឿងទ្រង់អនុញ្ញាតកៅអីមានទ្រនាប់១
ID: 636799980455998754
ទៅកាន់ទំព័រ៖