ព្រះត្រៃបិដក ភាគ ១០
រឿងទ្រង់អនុញ្ញាតតាំងញាត់ចម្បើង១ រឿងទ្រង់ហាមគ្រែខ្ពស់ហួសប្រមាណ១ រឿងពស់ចឹកភិក្ខុ ទើបទ្រង់អនុញ្ញាតទ្រនាប់គ្រែ១ រឿងទ្រង់អនុញ្ញាតទ្រនាប់ជើងគ្រែ មានកំពស់៨ធ្នាប់១ រឿងទ្រង់អនុញ្ញាតអំបោះសម្រាប់រុំគ្រែ១ រឿងទ្រង់អនុញ្ញាតឲ្យចាក់ស្រែះគ្រែ ជាក្រឡាចត្រង្គ១ រឿងទ្រង់អនុញ្ញាតសំពត់សម្រាប់ទ្រាប់គ្រែ១ រឿងទ្រង់អនុញ្ញាតឲ្យកកាយវត្ថុដែលញាត់ដោយសំឡី យកមកធ្វើជាខ្នើយបាន១ រឿងទ្រង់អនុញ្ញាតខ្នើយកន្លះកាយ១ រឿងមហោស្រពលើកំពូលភ្នំ១ រឿងទ្រង់អនុញ្ញាតពូក១ រឿងសំពត់សម្រាប់ប្រើប្រាស់ ក្នុងសេនាសនៈ១ រឿងទ្រង់អនុញ្ញាតគ្រែតាំង ដែលញាត់ភ្ជាប់គ្រឿងញាត់ ក៏លៀនចេញធ្លាក់មកខាងក្រោម១ រឿងពួកចោរបកយកស្រោមពូកទៅ១ រឿងទ្រង់អនុញ្ញាតឲ្យគូស ដោយគំនូសផ្សេងៗ១ រឿងទ្រង់អនុញ្ញាតឲ្យផ្តិតនឹងម្រាមដៃ១ រឿងដំណេកពួកតិរ្ថិយ១ រឿងទ្រង់អនុញ្ញាតឲ្យលាបវិហារ ដោយជ័រមានពណ៌ស ឬខ្មៅ១ រឿងទ្រង់អនុញ្ញាតឲ្យលាយអង្កាម និងដីដែលមដ្ឋ១ រឿងទ្រង់អនុញ្ញាតជ័រឈើ១ រឿងទ្រង់អនុញ្ញាតដីលាយនឹងកុណ្ឌក ហើយកៀសដោយខ្នៀស១ រឿងទ្រង់
ID: 636799980730434451
ទៅកាន់ទំព័រ៖