ព្រះត្រៃបិដក ភាគ ១០

អនុញ្ញាត​ម្សៅ​គ្រាប់​ស្ពៃ​ ​ឬ​ប្រេង​លាយ​នឹង​ក្រមួន១​ ​រឿង​ទ្រង់​អនុញ្ញាត​ ​ឲ្យ​យក​កំណាត់សំពត់​ជូត​ប្រេង​ ​ដែល​ជោរ​ឡើង១​ ​រឿង​ផ្ទៃ​ជញ្ជាំង​អាក្រក់១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​លាយ​ដី​អាចម៍​ជន្លេន១​ ​រឿង​ទ្រង់​អនុញ្ញាត​ជ័រឈើ​ ​និង​ទឹកចត់១​ ​រឿង​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​ភិក្ខុ​គូររូប​ស្រីប្រុស១​ ​រឿង​ទី​វិហារ​ទាប​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ធ្វើ​ខឿន​ ​(​៣យ៉ាង​)​១​ ​រឿង​ទ្រង់​អនុញ្ញាត​ជណ្តើរ​ ​(​៣យ៉ាង​)​១​ ​រឿង​ភិក្ខុ​ធ្លាក់​ពីលើ​ជណ្តើរ១​ ​រឿង​វិហារ​មាន​មនុស្ស​កុះករ​ច្រើន​ ​ភិក្ខុ​មានខ្មាស​ ​មិន​ហ៊ាន​ដេក​ ​ទើប​ទ្រង់​អនុញ្ញាត​ឲ្យ​ធ្វើ​ជញ្ជាំង​តឿ១​ ​រឿង​ទ្រង់​អនុញ្ញាត​បន្ទប់៣យ៉ាង​ទៀត១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ធ្វើ​បន្ទប់​ក្នុង​វិហារ​តូច១​ ​រឿង​ជើង​ជញ្ជាំង​វិហារ​ពុក​ផុយ១​ ​រឿង​ភ្លៀង​សាច​មក​ត្រូវ​ជញ្ជាំង១​ ​រឿង​ភិក្ខុ​ស្រែក​ខ្លាំង​ ​(​ព្រោះ​ខ្លាចពស់​)​១​ ​រឿង​ទ្រង់​អនុញ្ញាត​ចម្រឹង​ជញ្ជាំង​ ​និង​ដៃកែវ១​ ​រឿង​ទ្រង់​អ​នុញ្ញា​ត​ស្នួ​រ​ចីវរ​ ​និង​ខ្សែស្បៀង១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ធ្វើ​របៀងវិហារ១​ ​រឿង​ទ្រង់​អនុញ្ញាត​សំពត់រនាំង​ព្រួល​ ​សម្រាប់​រូត​ចុះ​រូត​ឡើង​បាន១​ ​រឿង​ទ្រង់​អនុញ្ញាត​បង្កាន់ដៃ១​ ​រឿង​កំទេច​ស្មៅ​ ​(​ជ្រុះ​ក្នុង​ឧបដ្ឋានសាលា​)​១​ ​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636799981004380120
ទៅកាន់ទំព័រ៖