ព្រះត្រៃបិដក ភាគ ១០

រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ពូនដី​ក្នុង​ទី​ទាប១​ ​រឿង​ភិក្ខុ​ដាក់​ទឹក​ឆាន់​ក្នុង​ទីវាល​ ​(​ទឹក​ក៏​ក្តៅ​ ​ឆាន់​មិនកើត​)​ ​ទើប​ទ្រង់​អនុញ្ញាត​ឲ្យ​ធ្វើ​រោង​ដាក់​ទឹក១​ ​រឿង​ភាជន៍​សម្រាប់​ដាក់​ទឹក​មិនទាន់​មាន១​ ​រឿង​វិហារ​មិនទាន់​មាន​គ្រឿង​បិទបាំង១​ ​រឿង​ទ្រង់​អនុញ្ញាត​បន្ទប់១​ ​រឿង​ទ្រង់​អនុញ្ញាត​បរិវេណ១​ ​រឿង​ទ្រង់​អនុញ្ញាត​រោង​ភ្លើង១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ពូនដី​ ​ត្រង់​ទី​ទាប​ក្នុង​អារាម១​ ​រឿង​ទ្រង់​អនុញ្ញាត​ក្លោងទ្វារ​ជាដើម១​ ​(​រឿង​តទៅ​)​ ​បណ្ឌិត​គប្បី​ធ្វើ​ន័យ​ដូច​ពោល​រួចហើយ​ខាងក្រោយ​ ​រឿង​អនាថបិណ្ឌិក​សេដ្ឋី​ ​មាន​សទ្ធា​យល់​ធម៌​ច្បាស់លាស់​ ​(​ថ្ងៃមួយ​)​ ​បាន​ដើរទៅ​កាន់​ព្រៃ​ជាំ​ ​(​ព្រៃ​ត្រជាក់​)​ ​ហើយ​និមន្ត​ព្រះសម្មាសម្ពុទ្ធ​ជានា​យក​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​(​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​)​ ​បាន​បង្គាប់​ទាសកម្មករ​ ​ឲ្យ​ចាត់ចែង​ភត្ត​ក្នុង​ពាក់កណ្តាល​ផ្លូវ​ ​(​លុះ​ខាងក្រោយ​មក​)​ ​បាន​ឲ្យ​ពួក​ជាង​សាង​វត្ត​ ​(​បម្រុង​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​)​១​ ​រឿង​ ​(​មនុស្ស​ទាំងឡាយ​ធ្វើ​)​ ​នវកម្ម​ ​ក្នុង​នគរ​វេសាលី១​ ​រឿង​ ​(​កូនសិស្ស​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​)​ ​ដើរ​ជែង​ទៅ​មុន​ភិក្ខុសង្ឃ​ ​ហើយ​ហួងហែង​សេនាសនៈ១​ ​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636799981269865305
ទៅកាន់ទំព័រ៖