ព្រះត្រៃបិដក ភាគ ១០

រឿង​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​ភិក្ខុ​ប្រគល់​សេនាសនៈ​ ​ដល់​ភិក្ខុ​ឋិតនៅ​ក្នុង​ទី​ឥត​សីមា១​ ​រឿង​ ​(​ទ្រង់​បញ្ញត្ត​ ​មិន​ឲ្យ​ភិក្ខុ​ហាមឃាត់​)​ ​សេនាសនៈ​ ​អស់​កាល​ទាំងពួង១​ ​រឿង​ភិក្ខុ​អ្នក​ប្រគល់​សេនាសនៈ៣ពួក១​ ​រឿង​ឧប​នន្ទ​ភិក្ខុ​ ​(​ហួងហែង​សេនាសនៈ​ច្រើន​កន្លែង​)​១​ ​រឿង​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​គុណ​នៃ​វិន័យ១​ ​រឿង​ព្រះ​ថេរៈ​ឈរ​រៀន​វិន័យ​ ​ទើប​ទ្រង់​អនុញ្ញាត​ឲ្យ​អង្គុយ​លើ​អាសនៈ​ស្មើគ្នា១​ ​រឿង​ភិក្ខុ​មាន​អាសនៈ​ស្មើគ្នា​ ​អង្គុយ​លើ​គ្រែ​ជាមួយគ្នា​ ​ទាល់តែ​បាក់​ ​ទើប​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ៣រូប​ខ្លះ​ ​២រូប​ខ្លះ​ ​អង្គុយ​លើ​សេនាសនៈ​ ​ជាមួយគ្នា​បាន១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​មាន​អាសនៈ​មិន​ស្មើគ្នា​ ​អង្គុយ​លើ​អាសនៈ​វែង​ជាមួយគ្នា​បាន១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ប្រាសាទ​មាន​របៀង១​ ​រឿង​ព្រះ​អយ្យិកា​ ​(​នៃ​ព្រះបាទ​បសេនទិកោសល​សុគត​)​១​ ​(​រឿង​អាវាសិក​ភិក្ខុ​ ​នៅក្នុង​អាវាស​ជិត​ស្រុក​តូច​មួយ​)​ ​ក្នុង​ទី​មិន​ឆ្ងាយ​ ​(​ពី​ក្រុង​សាវត្ថី​)​១​ ​រឿង​ភិក្ខុ​ចែក​សេនាសនៈ​របស់​សង្ឃ១​ ​រឿង​ព្រះមានព្រះភាគ​ ​ស្តេច​យាង​ទៅកាន់​កិ​ដា​គិរិ​ជនបទ១​ ​រឿង​ព្រះមានព្រះភាគ​ ​ស្តេច​យាង​ទៅកាន់​ដែន​អា​ឡ​វី១​ ​រឿង​ភិក្ខុ​ឲ្យ​នវកម្ម​ ​ដោយ​គ្រាន់តែ​ទុកដាក់​ដុំដី​ ​ឬ​បាយអ​លាប​ជញ្ជាំង​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636799981850118493
ទៅកាន់ទំព័រ៖