ព្រះត្រៃបិដក ភាគ ១០
ដំកល់សន្ទះទ្វារ សសរមេទ្វារ ធ្វើបង្អួច ធ្វើឲ្យមានពណ៌ស ឲ្យមានពណ៌ខ្មៅ ធ្វើឲ្យជិតស្និទ្ធ ដោយបិទជ័ររង្គ ដោយបិទបាំង ដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្រប ជួសជុលត្រង់កន្លែងដែលដាច់ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ៣០ឆ្នាំខ្លះ ឲ្យនវកម្មចំពោះវិហារ ដែលខ្លួនអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ១ រឿងទ្រង់អនុញ្ញាតឲ្យឲ្យនវកម្ម ចំពោះវិហារ ដែលមិនទាន់ធ្វើ ឬធ្វើមិនទាន់ហើយ បើវិហារតូច ទ្រង់អនុញ្ញាតឲ្យត្រួតមើលការងារ ហើយសឹមឲ្យនវកម្មត្រឹម៦ឆ្នាំ ឬ៥ឆ្នាំបាន បើអឌ្ឍយោគ ទ្រង់អនុញ្ញាតឲ្យឲ្យនវកម្មត្រឹម៧ឆ្នាំ ឬ៨ឆ្នាំបាន បើវិហារធំ ទ្រង់អនុញ្ញាតឲ្យឲ្យនវកម្ម ត្រឹម១០ឆ្នាំ ឬ១២ឆ្នាំបាន១ រឿងភិក្ខុឲ្យនវកម្ម ចំពោះវិហារទាំងអស់១ រឿងភិក្ខុឲ្យនវកម្ម ពីរកន្លែង ដល់ភិក្ខុមួយរូប១ រឿងភិក្ខុទទួលនវកម្ម ក្នុងវិហាររបស់សង្ឃ ហើយប្រើឲ្យភិក្ខុឯទៀតនៅ១ រឿងភិក្ខុហាមឃាត់សេនាសនៈរបស់សង្ឃ១ រឿងទ្រង់បញ្ញត្តមិនឲ្យឲ្យនវកម្មដល់ភិក្ខុ ដែលនៅក្នុងទីឥតសីមា១ រឿងទ្រង់បញ្ញត្តមិនឲ្យហាមឃាត់ (សេនាសនៈ) អស់កាលទាំងពួង១ រឿងភិក្ខុទទួលយកនវកម្ម ហើយចៀសចេញទៅខ្លះ សឹកខ្លះ
ID: 636799982124624194
ទៅកាន់ទំព័រ៖