ព្រះត្រៃបិដក ភាគ ១០
ស្លាប់ខ្លះ ប្តេជ្ញាជាសាមណេរខ្លះ ជាអ្នកលាសិក្ខាខ្លះ ជាអ្នកត្រូវអន្តិមវត្ថុខ្លះ ជាមនុស្សឆ្កួតខ្លះ ជាអ្នកមានចិត្តរាយមាយខ្លះ ជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ខ្លះ ជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ព្រោះមិនសំដែងអាបត្តិខ្លះ ព្រោះមិនលះបង់ទិដ្ឋិខ្លះ ជាមនុស្សខ្ទើយខ្លះ ជាមនុស្សលួចសំវាសខ្លះ ជាមនុស្សចូលលទ្ធិតិរ្ថិយខ្លះ ជាតិរច្ឆានខ្លះ ជាមនុស្សសម្លាប់មាតាខ្លះ ជាមនុស្សសម្លាប់បិតាខ្លះ ជាមនុស្សសម្លាប់ព្រះអរហន្តខ្លះ ជាមនុស្សទ្រូស្តភិក្ខុនីខ្លះ ជាមនុស្សបំបែកសង្ឃខ្លះ ជាមនុស្សធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ជាមនុស្សមានភេទពីរខ្លះ១ រឿងភិក្ខុឲ្យនវកម្ម ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាស១ រឿងភិក្ខុធ្វើនវកម្មមិនទាន់ហើយ ៗប្រគល់ឲ្យដល់ភិក្ខុដទៃ១ រឿងភិក្ខុនោះធ្វើនវកម្មហើយ ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ស្លាប់ទៅខ្លះ ប្តេជ្ញាជាសាមណេរខ្លះ ជាអ្នកលាសិក្ខាខ្លះ
ID: 636799982397379795
ទៅកាន់ទំព័រ៖