ព្រះត្រៃបិដក ភាគ ១០
ជាអ្នកត្រូវអន្តិមវត្ថុខ្លះ សង្ឃត្រូវជាម្ចាស់ (នវកម្មនោះ)១ ភិក្ខុធ្វើនវកម្មរួចស្រេចហើយ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ជាមនុស្សមានចិត្តរាយមាយខ្លះ ជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ខ្លះ ថាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ព្រោះមិនសំដែងអាបត្តិខ្លះ ព្រោះមិនលះបង់ទិដ្ឋិខ្លះ នវកម្មនោះ ជារបស់ភិក្ខុនោះឯង១ ភិក្ខុធ្វើនវកម្មរួចស្រេចហើយ ថាបើភិក្ខុនោះប្តេជ្ញាខ្លួនជាមនុស្សខ្ទើយខ្លះ ជាអ្នកលួចសំវាសខ្លះ ជាមនុស្សចូលកាន់លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ជាអ្នកសម្លាប់មាតាខ្លះ ជាអ្នកសម្លាប់បិតាខ្លះ ជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ជាអ្នកប្រទុស្តភិក្ខុនីខ្លះ ជាអ្នកបំបែកសង្ឃខ្លះ ជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ជាអ្នកមានភេទពីរខ្លះ សង្ឃត្រូវជាម្ចាស់ (នវកម្មនោះ)១ រឿងភិក្ខុនាំយកសេនាសនៈ (របស់គ្រហស្ថ ដែលគេឧទ្ទិស ជាគ្រឿងសម្រាប់ប្រើប្រាស់ក្នុងវិហារ) ទៅប្រើប្រាស់ក្នុងទីដទៃ១ រឿងភិក្ខុមានសេចក្តីសង្ស័យ១ រឿងវិហារទ្រុឌទ្រោម១ រឿងសំពត់កម្ពលកើតឡើងដល់សង្ឃ១ រឿងសំពត់
ID: 636799982677685828
ទៅកាន់ទំព័រ៖