ព្រះត្រៃបិដក ភាគ ១០

មាន​ថ្លៃ​ច្រើន​ ​កើតឡើង​ដល់​សង្ឃ១​ ​រឿង​ស្បែក​ខ្លាឃ្មុំ​កើតឡើង​ដល់​សង្ឃ១​ ​រឿង​ខ្សែ​ដែលគេ​វេញ​ ​ឲ្យ​មាន​សណ្ឋាន​ដូចជា​កង់​ ​កើតឡើង​ដល់​សង្ឃ១​ ​រឿង​កំណាត់សំពត់​កើតឡើង​ដល់​សង្ឃ១​ ​រឿង​ភិក្ខុ​មិន​លាង​ជើង​ ​ដើរ​ជាន់​ ​(​សេនាសនៈ​)​១​ ​រឿង​ភិក្ខុ​ជើង​ទទឹក​ ​ដើរ​ជាន់​សេនាសនៈ១​ ​រឿង​ភិក្ខុ​ពាក់​ស្បែកជើង​ ​(​ដើរ​ជាន់​សេនាសនៈ​)​១​ ​រឿង​ភិក្ខុ​ស្តោះ​ទឹកមាត់​ដាក់​ ​(​លើ​ទី​វិចិត្រ​ល្អ​)​១​ ​រឿង​ជើង​គ្រែ​កោស​ដាច់​ទី​ផ្ទៃ១​ ​រឿង​ភិក្ខុ​ផ្អែក​ ​(​នឹង​ជញ្ជាំង​)​១​ ​រឿង​ទ្រង់​អនុញ្ញាត​ផែនក្តារ​សម្រាប់​ផ្អែក១​ ​រឿង​ផែនក្តារ​សម្រាប់​ផ្អែក​ ​កោស​ដាច់​ទី​ផ្ទៃ១​ ​រឿង​ភិក្ខុ​មាន​ជើង​លាង​រួចហើយ​ ​(​តែ​មិន​ហ៊ាន​ដេក​)​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ក្រាលកម្រាល​សិន​ ​(​សឹម​ដេក​)​១​ ​រឿង​ក្រុង​រាជគ្រឹះ​ ​(​កើត​ទុរ្ភិក្ស​)​ ​មនុស្ស​ទាំងឡាយ​ ​(​ចង់​ធ្វើ​សង្ឃភត្ត​)​ ​តែ​មិន​អាច​នឹង​ធ្វើ​បាន១​ ​រឿង​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទទួល​ភត្ត​ថ្លៃថ្លា​ ​បម្រុង​ខ្លួនឯង​ ​ហើយ​ឲ្យ​ភត្ត​មិន​ថ្លៃថ្លា​ ​ដល់​ភិក្ខុ​ដទៃ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​សន្មត​ភត្តុ​ទ្ទេ​សក​ភិក្ខុ១​ ​រឿង​ភត្តុ​ទ្ទេ​សក​ភិក្ខុ​ ​មាន​សេចក្តី​សង្ស័យ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎១​ ​រឿង​មិនទាន់​មាន​ភិក្ខុ​អ្នកចាត់ចែង​សេនាសនៈ​បម្រុង​សង្ឃ១​ ​រឿង​សន្មត​ភិក្ខុ​ឲ្យ​ជា​អ្នករក្សា​ឃ្លាំង១​ ​រឿង​សន្មត​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636799983018215305
ទៅកាន់ទំព័រ៖