ព្រះត្រៃបិដក ភាគ ១០

ភិក្ខុ​ឲ្យ​ជា​អ្នកទទួល​ ​(​ចីវរ​)​ទុក១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ជា​អ្នក​ចែក​បបរ១​ ​ឲ្យ​ជា​អ្នក​ចែក​ផ្លែឈើ១​ ​ឲ្យ​ជា​អ្នក​ចែក​បង្អែម១​ ​ឲ្យ​ជា​អ្នកចាត់ចែង​បរិក្ខារ​តិចតួច១​ ​ឲ្យ​ជា​អ្នក​ប្រគល់​សំពត់១​ ​ឲ្យ​ជា​អ្នក​ប្រគល់​បាត្រ១​ ​រឿង​សន្មត​ភិក្ខុ​ឲ្យ​ជា​អ្នកប្រើ​ញោមវត្ត​ ​និង​សាមណេរ១​ ​រឿង​ព្រះសម្មាសម្ពុទ្ធ​ ​ជា​វិនាយក​ ​ព្រះអង្គ​មានព្រះហឫទ័យ​ប្រាថ្នា​នូវ​ប្រយោជន៍​ ​(​ដល់​សត្វ​)​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​គ្រប​សង្កត់​ជន​ទាំងពួង​ ​(​ទ្រង់​អនុញ្ញាត​សេនាសនៈ​ដូច​បាន​ថ្លែង​មកនេះ​)​ ​ដើម្បី​ជ្រកកោន​ផង​ ​ដើម្បី​នៅជា​សុខសប្បាយ​ផង​ ​ដើម្បី​ដុត​បង់​(​១​)​ ​(​នូវ​អកុសលធម៌​)​ផង​ ​ដើម្បី​ពិចារណា​ ​នូវ​សង្ខារ​(​២​)​ផង​។​
​(​១​)​ ​ចំរើន​សមថកម្មដ្ឋាន៤០ប្រភេទ​ ​(​២​)​ ​ចំរើន​វិបស្សនា១០យ៉ាង​
ថយ | ទំព័រទី ៣៧៨
ID: 636799983484311964
ទៅកាន់ទំព័រ៖