ព្រះត្រៃបិដក ភាគ ១០

ត្រូវអាបត្តិ​ទុក្កដ​ទេតើ​។​ ​សង្ឃ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ ​(​ទេសនា​វិធី​)​ ​ដោយ​អាបត្តិ​ទុក្កដ​។​ ​ការ​ធ្វើតាម​ពាក្យ​ប្តេជ្ញា​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវអាបត្តិ​ទុព្ភាសិត​ទេតើ​។​ ​សង្ឃ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ ​(​ទេសនា​វិធី​)​ ​ដោយ​អាបត្តិ​ទុព្ភាសិត​។​ ​ការ​ធ្វើតាម​ពាក្យ​ប្តេជ្ញា​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​។​ ​ភិក្ខុ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​បេ​។​ ​ថុល្លច្ច័យ​។​បេ​។​ ​បាចិត្តិយៈ​។​បេ​។​ ​បាដិទេសនីយៈ​។​បេ​។​ ​ទុក្កដ​។​បេ​។​ ​ត្រូវអាបត្តិ​ទុព្ភាសិត​ហើយ​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ត្រូវអាបត្តិ​ទុព្ភាសិត​ហើយ​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិន​ត្រូវអាបត្តិ​ទុព្ភាសិត​ទេ​ ​ត្រូវអាបត្តិ​បារាជិក​ទេតើ​។​ ​សង្ឃ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ ​(​ការ​ប្តេជ្ញា​ខ្លួន​ជា​គ្រហស្ថ​)​ ​ដោយ​អាបត្តិ​បារាជិក​។​ ​ការ​ធ្វើតាម​ពាក្យ​ប្តេជ្ញា​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ទុព្ភាសិត​ហើយ​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636799790390537632
ទៅកាន់ទំព័រ៖