ព្រះត្រៃបិដក ភាគ ១០
ញុំាងសង្ឃ ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គឺគ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ញុំាងបុគ្គលជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ញុំាងភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ញុំាងសង្ឃ ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ
ID: 636799779198217468
ទៅកាន់ទំព័រ៖