ព្រះត្រៃបិដក ភាគ ១០

ទុព្ភាសិត​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ត្រូវអាបត្តិ​ទុព្ភាសិត​ហើយ​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អើ​ខ្ញុំ​ត្រូវអាបត្តិ​ទុព្ភាសិត​មែន​។​ ​សង្ឃ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ ​(​ទេសនា​វិធី​)​ ​ដោយ​អាបត្តិ​ទុព្ភាសិត​។​ ​ការ​ធ្វើតាម​ពាក្យ​ប្តេជ្ញា​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ធ្វើតាម​ពាក្យ​ប្តេជ្ញា​ ​ដែល​ប្រកបដោយ​ធម៌​ ​យ៉ាងនេះ​ឯង​។​
 ​[​២៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ពោល​ពាក្យចាក់ដោត​គ្នា​ទៅវិញទៅមក​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​ភិក្ខុ​ទាំងឡាយ​ ​មិន​អាច​ញុំាង​អធិករណ៍​នោះ​ ​ឲ្យ​រម្ងាប់​បាន​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​រម្ងាប់​អធិករណ៍​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​យេ​ភុយ្យសិ​កា​(​១​)​ ​។​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​ដែល​មិន​លុះ​នូវ​ឆន្ទាគតិ១​ ​មិន​លុះ​នូវ​ទោសាគតិ១​ ​មិន​លុះ​នូវ​មោហាគតិ១​ ​មិន​លុះ​នូវ​ភយាគតិ១​ ​ដឹង​នូវ​ស្លាក​ដែល​បាន​ចាប់​ហើយ​ ​និង​មិនទាន់​បាន​ចាប់១ឲ្យ​ ​(​ធ្វើ​)​ ​ជាស​លា​ក​គ្គា​ហាប​កៈ​ ​(​អ្នកចាត់ចែង​ឲ្យ​គេ​ចាប់ស្លាក​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯស​លា​ក​គ្គា​ហាប​កៈ​នោះ​ ​
​(​១​)​ ​គឺ​កំណត់​យក​ពួក​ខាង​ធម្ម​វាទី​ ​មាន​ចំនួន​ច្រើនជាង​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636799791091317714
ទៅកាន់ទំព័រ៖