ព្រះត្រៃបិដក ភាគ ១០
សង្ឃត្រូវសន្មតយ៉ាងនេះ។ មុនដម្បូងត្រូវសង្ឃសូមភិក្ខុ (នោះ) លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើការសន្មតិ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃសន្មតិភិក្ខុ ឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈ។ ការសន្មតិភិក្ខុ ឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាសលាកគ្គាហាបកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៨] ម្នាលភិក្ខុទាំងឡាយ ការឲ្យចាប់ស្លាកនេះ ដែលមិនប្រកបដោយធម៌ មាន១០យ៉ាង ដែលប្រកបដោយធម៌ មាន១០យ៉ាង។ ការឲ្យចាប់ស្លាក ដែលមិនប្រកបដោយធម៌ ១០យ៉ាង (នោះ) តើដូចម្តេច។ គឺមានអធិករណ៍បន្តិចបន្តួច
(១)១ អធិករណ៍មិនទៅតាមគតិ១ អធិករណ៍
(១) អដ្ឋកថា ថា អធិករណ៍នោះ មិនទាន់រាលដាលដល់អាវាសទី៣ ឬមិនទាន់បានវិនិច្ឆ័យពីរបីលើកនៅឡើយ
ID: 636799791517842110
ទៅកាន់ទំព័រ៖