ព្រះត្រៃបិដក ភាគ ១០

ដែល​ភិក្ខុ​មិនទាន់​បាន​រលឹក​ឃើញ​ខ្លួនឯង​ ​និង​រំលឹក​អ្នកដទៃ១​ ​ភិក្ខុ​ដឹង​ថា​ ​ពួក​អធម្មវាទី​ ​មាន​ចំនួន​ច្រើនជាង១​ ​ភិក្ខុ​គិតថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ទើប​ពួក​អធម្មវាទី​ ​មាន​ចំនួន​ច្រើនជាង១​ ​ភិក្ខុ​ដឹង​ថា​ ​សង្ឃ​នឹង​បែកគ្នា១​ ​ភិក្ខុ​គិតថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ទើប​សង្ឃ​បែកគ្នា១​ ​ភិក្ខុ​ទាំងឡាយ​ ​ចាប់ស្លាក​ដោយ​មិន​តាម​ធម៌​(​១​)​១​ ​ភិក្ខុ​ទាំងឡាយ​ ​ចាប់ស្លាក​ជា​ពួ​កៗ១​ ​ភិក្ខុ​ទាំងឡាយ​ ​មិន​ចាប់ស្លាក​តាម​សមគួរ​ ​ដល់​ទិដ្ឋិ​(​២​)​១​ ​ការ​ឲ្យ​ចាប់ស្លាក​ ​ដែល​មិន​ប្រកបដោយ​ធម៌​ ​មាន១០យ៉ាង​ ​ប៉ុណ្ណេះ​ឯង​។​
 [​២៩​]​ ​ការ​ឲ្យ​ចាប់ស្លាក​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន១០យ៉ាង​ ​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​មាន​អធិករណ៍​បន្តិចបន្តួច១​ ​អធិករណ៍​ប្រព្រឹត្តទៅ​តាម​គតិ១​ ​អធិករណ៍​ ​ដែល​ភិក្ខុ​បាន​រលឹក​ឃើញ​ខ្លួនឯង​ ​ឬ​បាន​រំលឹក​អ្នកដទៃ១​ ​ភិក្ខុ​ដឹង​ថា​ ​ពួក​ធម្ម​វាទី​ ​មាន​ចំនួន​ច្រើនជាង១​ ​ភិក្ខុ​គិតថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ទើប​ពួក​ធម្ម​វាទី​ ​មាន​ចំនួន​ច្រើនជាង១​ ​ភិក្ខុ​ដឹង​ថា​ ​សង្ឃ​នឹង​មិន​បែកគ្នា១​ ​ភិក្ខុ​គិតថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ទើប​សង្ឃ​មិន​បែកគ្នា១​ ​ភិក្ខុ​ទាំងឡាយ​ ​ចាប់ស្លាក​ប្រកបដោយ​ធម៌១​ ​ព្រមព្រៀង​គ្នា​ចាប់ស្លាក១​ ​ចាប់ស្លាក​ដោយសមគួរ​ ​ដល់​ទិដ្ឋិ១​ ​ការ​ឲ្យ​ចាប់ស្លាក​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន១០យ៉ាង​ ​ប៉ុណ្ណេះ​ឯង​។​
​(​១​)​ ​ពួក​អធម្មវាទី​ពោល​ថា​ ​ពួក​យើង​មាន​ចំនួន​ច្រើនជាង​ ​ហើយ​ចាប់​ស្លា​ក​ពីរ​ៗ​ម្នាក់​។​ ​(​២​)​ ​ពួក​ធម្ម​វាទី​ពោល​ថា​ ​ពួក​យើង​ជា​បក្ខពួក​ ​មាន​កំឡាំង​ ​ហើយ​ទៅ​ចាប់ស្លាក​របស់​អធម្មវាទី​វិញ​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636799791939956253
ទៅកាន់ទំព័រ៖