ព្រះត្រៃបិដក ភាគ ១០
អាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបវាឡភិក្ខុនេះ កាលត្រូវគេសាកសួរ ដោយអាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ បើការធ្វើ តស្សបាបិយសិកាកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបវាឡភិក្ខុនេះ កាលត្រូវគេសាកសួរ ដោយអាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ សង្ឃធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។ ការធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។
ID: 636799792501578376
ទៅកាន់ទំព័រ៖