ព្រះត្រៃបិដក ភាគ ១០
តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គទាំង៣ នេះឯង។
[៣៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា (នឹងធ្វើ) ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៣បាន គឺភិក្ខុអ្នកធ្វើ នូវសេចក្តីបង្កហេតុ ធ្វើជម្លោះ ធ្វើសេចក្តីទាស់ទែង បង្កតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ១ ភិក្ខុល្ងង់ មិនឈ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ មិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គទាំង៣ នេះឯង។
[៣៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១។បេ។
ID: 636799793691916460
ទៅកាន់ទំព័រ៖