ព្រះត្រៃបិដក ភាគ ១០

ក្នុង​អធិសីល​ពួក១​ ​ភិក្ខុ​មាន​អាចារ​វិបត្តិ​ ​ក្នុង​អជ្ឈាចារ​ពួក១​ ​ភិក្ខុ​មាន​ទិដ្ឋិ​វិបត្តិ​ ​ក្នុង​អតិ​ទិដ្ឋិ​ពួក១​។​បេ​។​
 ​[​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​បេ​។​ ​ភិក្ខុ​ ​៣ពួក​ដទៃទៀត​ ​គឺ​ ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ​ពួក១​ ​ពោល​តិះដៀល​ព្រះធម៌​ពួក១​ ​ពោល​តិះដៀល​ព្រះសង្ឃ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ទាំង៣ពួក​នេះឯង​។​
 [​៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ហើយ​នោះ​ ​ត្រូវ​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​។​ ​ឯ​ការប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ក្នុង​តស្ស​បា​បិយ​សិកា​កម្ម​នោះ​ ​ដូច្នេះ​ ​គឺ​ភិក្ខុ​នោះ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ ​មិន​ត្រូវ​ត្រេកអរ​ ​ក្នុង​ការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​ទុកជា​បាន​ទទួលការ​សន្មតិ​ហើយ​ ​ក៏​មិន​ត្រូវ​ប្រដៅ​ភិក្ខុនី​។​បេ​។​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា​។​ ​គ្រានោះ​ ​សង្ឃ​បាន​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ឧប​វាឡ​ភិក្ខុ​។​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636799794426718488
ទៅកាន់ទំព័រ៖