ព្រះត្រៃបិដក ភាគ ១០

 [​៤១​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយក៏​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​បរិវិតក្ក​ ​យ៉ាងនេះ​ថា​ ​ពួក​យើង​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយក៏​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ប្រសិនបើ​ពួក​យើង​ ​នឹង​ញុំាង​គ្នា​និង​គ្នា​ឲ្យ​ធ្វើ​ ​ដោយ​អាបត្តិ​ទាំងឡាយ​នេះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​ទំ​លាយ​ ​(​សង្ឃ​)​ ​តើ​ពួក​យើង​គប្បី​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​
 ​[​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​ក្នុង​ទីនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ពួក​យើង​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636799794739686389
ទៅកាន់ទំព័រ៖