ព្រះត្រៃបិដក ភាគ ១០

ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ប្រសិនបើ​ពួក​យើង​ ​ញុំាង​គ្នា​និង​គ្នា​ឲ្យ​ធ្វើ​ ​ដោយ​អាបត្តិ​ទាំងឡាយ​នេះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​ទំ​លាយ​ ​(​សង្ឃ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​ឲ្យ​សង្ឃ​រម្ងាប់​អធិករណ៍​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​តិណ​វត្ថា​រក​សមថៈ​(​១​)​
 [​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អធិករណ៍​នោះ​ ​សង្ឃ​ត្រូវ​រម្ងាប់​យ៉ាងនេះ​។​ ​ភិក្ខុ​ទាំងអស់​ ​គប្បី​ប្រជុំ​ក្នុង​ទី​ជាមួយគ្នា​ ​លុះ​ប្រជុំ​គ្នា​ហើយ​ ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​យើងខ្ញុំ​ទាំងឡាយ​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ប្រសិនបើ​យើងខ្ញុំ​ទាំងឡាយ​ ​នឹង​ញុំាង​គ្នា​និង​គ្នា​ឲ្យ​ធ្វើ​ ​ដោយ​អាបត្តិ​ទាំងឡាយ​នេះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​នឹង​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​ទំ​លាយ​ ​(​សង្ឃ​)​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​រម្ងាប់​អធិករណ៍​នេះ​ ​ដោយ​តិណ​វត្ថា​រក​សមថៈ​ ​
​(​១​)​ ​ប្រែថា​ ​ធម៌​ជា​គ្រឿង​រម្ងាប់​ ​ដូច​គ្រប​ទុក​ដោយ​ស្មៅ​ ​បាន​ដល់​កិរិយា​ ​ដែល​ឲ្យ​មាន​សេចក្តី​ស្រុះស្រួល​គ្នា​ ​ទាំងពីរ​ខាង​ ​គឺ​មិន​ជម្រះ​រក​សេចក្តី​ដើម​ ​(​ផ្សះផ្សា​)​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636799795152860021
ទៅកាន់ទំព័រ៖