ព្រះត្រៃបិដក ភាគ ១០

វៀរលែងតែ​អាបត្តិ​មានទោស​ធ្ងន់​(​១​)​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​(​២​)​ ​។​ ​បណ្តា​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​បក្ខពួក​ជាមួយគ្នា​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​បក្ខពួក​របស់​ខ្លួន​ថា​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ស្តាប់​ខ្ញុំ​ ​ពួក​យើង​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ប្រសិនបើ​យើង​ទាំងឡាយ​ ​នឹង​នាំគ្នា​ធ្វើ​ ​ដោយ​អាបត្តិ​ទាំងនេះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​ទំ​លាយ​ ​(​សង្ឃ​)​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​លោក​មាន​អាយុ​ទាំងឡាយ​ហើយ​ ​ខ្ញុំ​សូម​សំដែង​អាបត្តិ​ ​របស់​លោក​មាន​អាយុ​ទាំងឡាយ​ផង​ ​អាបត្តិ​របស់​ខ្លួនខ្ញុំ​ផង​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដោយ​តិណ​វត្ថា​រក​សមថៈ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ផង​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ខ្លួនខ្ញុំ​ផង​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធ្ងន់​ ​និង​វៀរលែងតែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​។​
 [​៤៤​]​ ​បណ្តា​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជាពួក​ ​ជាមួយគ្នា​ដទៃទៀត​ ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​ពួក​របស់​ខ្លួន​ ​ក្នុង​វេលា​នោះ​ថា​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ស្តាប់​ខ្ញុំ​ ​ពួក​យើង​ទាំងឡាយ​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​
(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​អាបត្តិ​បារាជិក១​ ​សង្ឃាទិសេស១​។​ ​(​២​)​ ​បាន​ដល់​អាបត្តិ​ដែល​ភិក្ខុ​ត្រូវ​ ​ដោយ​ជេរប្រទេច​ ​នូវ​ពួក​គ្រហស្ថ​ ​ដោយ​ពាក្យថោកទាប​ ​និង​ការ​ទទួលពាក្យ​ប្តេជ្ញា​ ​ប្រកបដោយ​ធម៌​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636799795737923485
ទៅកាន់ទំព័រ៖