ព្រះត្រៃបិដក ភាគ ១០

ទាស់ទែងគ្នា​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ប្រសិនបើ​ពួក​យើង​ ​នឹង​ញ៉ាំង​គ្នានឹងគ្នា​ឲ្យ​ធ្វើ​ ​ដោយ​អាបត្តិ​ទាំងនេះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​ទំ​លាយ​ ​(​សង្ឃ​)​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ហើយ​ ​ខ្ញុំ​សូម​សំដែង​អាបត្តិ​ ​របស់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ផង​ ​អាបត្តិ​របស់​ខ្លួនខ្ញុំ​ផង​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដោយ​តិណ​វត្ថា​រក​សមថៈ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ផង​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ខ្លួនខ្ញុំ​ផង​ ​វៀរលែងតែ​អាបត្តិ​ ​មានទោស​ធ្ងន់​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​។​
 [​៤៥​]​ ​បណ្តា​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​បក្ខពួក​ជាមួយគ្នា​ ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​យើងខ្ញុំ​ទាំងឡាយ​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយក៏​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ប្រសិនបើ​ពួក​យើង​ ​នឹង​ញ៉ាំង​គ្នានឹងគ្នា​ឲ្យ​ធ្វើ​ ​ដោយ​អាបត្តិ​ទាំងនេះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​ទំ​លាយ​ ​(​សង្ឃ​)​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ ​ដល់​សង្ឃ​ហើយ​ ​ខ្ញុំ​សូម​សំដែង​អាបត្តិ​ ​របស់​លោក​ដ៏​មាន​អាយុ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636799796016019391
ទៅកាន់ទំព័រ៖