ព្រះត្រៃបិដក ភាគ ១០

យើងខ្ញុំ​ទាំងឡាយ​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​ប្រសិនបើ​យើង​ទាំងឡាយ​ ​ញ៉ាំង​គ្នានឹងគ្នា​ឲ្យ​ធ្វើ​ ​ដោយ​អាបត្តិ​ទាំងនេះ​ ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​ទំ​លាយ​ ​(​សង្ឃ​)​។​ ​ខ្ញុំ​សូម​សំដែង​អាបត្តិ​ ​របស់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​នេះ​ផង​ ​អាបត្តិ​របស់​ខ្លួនខ្ញុំ​ផង​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដោយ​តិណ​វត្ថា​រក​សមថៈ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​នេះ​ផង​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ខ្លួនខ្ញុំ​ផង​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធ្ងន់​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​។​ ​ការសំដែង​អាបត្តិ​ទាំងឡាយ​នេះ​ ​របស់​យើង​ទាំងឡាយ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដោយ​តិណ​វត្ថា​រក​សមថៈ​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធ្ងន់​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​អាបត្តិ​ទាំងនេះ​ ​យើង​ទាំងឡាយ​ ​បាន​សំដែង​ហើយ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដោយ​តិណ​វត្ថា​រក​សមថៈ​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មាន​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636799796847616956
ទៅកាន់ទំព័រ៖