ព្រះត្រៃបិដក ភាគ ១០
ទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត ការសំដែងអាបត្តិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថាបានចេញចាកអាបត្តិទាំងឡាយនោះ ដោយអាការយ៉ាងនេះហើយ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត វៀរលែងតែការធ្វើឲ្យច្បាស់នូវទិដ្ឋិ វៀរលែងតែភិក្ខុទាំងឡាយណា ដែលមិនមាននៅ
(១) ក្នុងទីនោះ។
[៤៨] សម័យនោះឯង ភិក្ខុទាំងឡាយ ទាស់ទែងនឹងពួកភិក្ខុនី។ ពួកភិក្ខុនី ក៏ទាស់គ្នា នឹងពួកភិក្ខុ។ ចំណែកខាងឆន្នភិក្ខុ ក៏ចូលជ្រៀតជ្រក ទៅរកពួកភិក្ខុនី ហើយទាស់ទែងនឹងពួកភិក្ខុ ប្រកាន់ គឺចូលដៃខាងពួកភិក្ខុនី។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុ មិនសមបើនឹងចូលជ្រៀតជ្រក ទៅរកពួកភិក្ខុនី ហើយមកទាស់ទែងនឹងពួកភិក្ខុ ប្រកាន់ខាងពួកភិក្ខុនីសោះ។ លំដាប់នោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំ
(១) គឺមិនបានមកក្នុងទីនោះ ឬមកហើយ ឲ្យឆន្ទះហើយ តែទៅអង្គុយក្នុងទីដទៃ មានបរិវេណជាដើម
ID: 636799797353795907
ទៅកាន់ទំព័រ៖