ព្រះត្រៃបិដក ភាគ ១០

នេះ​មិនមែន​ជា​អាបត្តិ​អាក្រក់​ ​បណ្តា​អធិករណ៍​ទាំងឡាយ​នោះ​ ​ការបង្កហេតុ​ ​ការ​ឈ្លោះ​ ​ការ​ប្រកាន់​ផ្សេងគ្នា​ ​ការទាស់ទែង​គ្នា​ ​ការ​ពោល​ផ្សេង​ៗ​គ្នា​ ​ការ​ពោល​ដោយឡែក​ពីគ្នា​ ​ការ​ពោល​ ​ដើម្បី​សេចក្តី​ទុក្ខ​ដល់ចិត្ត​ ​ការប្រកួត​ប្រកាន់​ណា​ ​ការបង្កហេតុ​ ​ជាដើម​នេះ​ ​តថាគត​ហៅថា​ ​វិវាទាធិករណ៍​ ​។​
 [​៥០​]​ ​បណ្តា​អធិករណ៍​ទាំង៤នោះ​ ​អនុ​វា​ទា​ធិ​ករណ៍​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​សីលវិបត្តិ​ក្តី​ ​ដោយ​អាចារ​វិបត្តិ​ក្តី​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ក្តី​ ​ដោយ​អាជីវ​វិបត្តិ​ក្តី​ ​បណ្តា​អធិករណ៍​ទាំង៤នោះ​ ​ការ​ចោទ​ ​ការ​តិះដៀល​ ​ការ​ពោល​រឿយ​ៗ​ ​ការ​និ​យាយ​រឿយ​ៗ​ ​ការ​បង្អោន​ទៅ​ ​(​កាន់​អធិករណ៍​)​ ​ការ​ប្រឹងប្រែង​ឡើង​ ​ការ​បន្ថែម​កំលាំង​ណា​ ​ការ​ចោទ​ ​ជាដើម​នោះ​ ​តថាគត​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​ ​។​
 [​៥១​]​ ​បណ្តា​អធិករណ៍​ទាំង៤នោះ​ ​អាប​ត្តា​ធិ​ករណ៍​ ​តើ​ដូចម្តេច​។​ ​អាបត្តិ​ទាំង៥កង​ ​ជា​អាប​ត្តា​ធិ​ករណ៍​ក៏​មាន​ ​អាបត្តិ​ទាំង៧កង​ ​ជា​អាប​ត្តា​ធិ​ករណ៍​ក៏​មាន​ ​នេះ​តថាគត​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​ ​។​
 ​[​៥២​]​ ​បណ្តា​អធិករណ៍​ទាំង៤នោះ​ ​កិ​ច្ចា​ធិ​ករណ៍​ ​តើ​ដូចម្តេច​។​ ​កិច្ច​របស់​សង្ឃ​ ​(​ឬ​)​ ​កម្ម​ដែល​សង្ឃ​ត្រូវ​ធ្វើ​បាន​ ​(​ដូចយ៉ាង​)​ ​អបលោកនកម្ម​ ​ញត្តិកម្ម​ ​ញត្តិទុតិយកម្ម​ ​និង​ញត្តិ​ចតុត្ថកម្ម​ ​នេះ​ ​តថាគត​ហៅថា​ ​កិ​ច្ចា​ធិ​ករណ៍​ ​។​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636799798005453180
ទៅកាន់ទំព័រ៖