ព្រះត្រៃបិដក ភាគ ១០
ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុងក្តី ខាងក្រៅក្តី មានសភាពយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីព្យាយាម ដើម្បីលះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនោះឯង ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនបានពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុង និង ខាងក្រៅ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរប្រតិបត្តិ កុំឲ្យមូលនៃសេចក្តីវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃសេចក្តីវិវាទដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល នៃសេចក្តីវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខទៀតបាន។
[៥៤] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រណាំងវាសនា។បេ។ ជាអ្នកមានសេចក្តីឫស្យា ជាអ្នកមានសេចក្តីកំណាញ់។បេ។ ជាអ្នកអួតអាង ជាអ្នកមានមាយា។បេ។ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ជាអ្នកមានសេចក្តីឃើញខុស។បេ។ ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់
ID: 636799800317025394
ទៅកាន់ទំព័រ៖