ព្រះត្រៃបិដក ភាគ ១០

ខ្ជាប់​មាំ​ ​លះបង់​បាន​ដោយ​កម្រ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​បបោសអង្អែល​ទិដ្ឋិ​របស់​ខ្លួន​ ​ប្រកាន់​ខ្ជាប់​មាំ​ ​លះបង់​បាន​ដោយ​កម្រ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ផង​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះធម៌​ផង​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះសង្ឃ​ផង​ ​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​សិក្ខា​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឯណា​ ​ឥតមាន​សេចក្តី​គោរព​ ​ឥតមាន​សេចក្តី​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ផង​ ​ក្នុង​ព្រះធម៌​ផង​។​បេ​។​ ​ក្នុង​ព្រះសង្ឃ​ផង​។​បេ​។​ ​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​សិក្ខា​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ញ៉ាំង​វិវាទ​ ​ដែល​កំពុង​កើត​ ​ឲ្យ​កើតឡើង​ក្នុង​សង្ឃ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនបាន​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិន​មាន​សេចក្តី​ចម្រើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិន​មានប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​នូវ​មូល​នៃ​សេចក្តី​វិវាទ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​មាន​សភាព​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​មូល​នៃ​សេចក្តី​វិវាទ​ ​ដ៏​លាមក​នោះ​ឯង​ ​ក្នុង​អធិករណ៍​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​ពិចារណា​ឃើញ​មូល​ ​នៃ​វិវាទ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​ដែល​មាន​សភាព​យ៉ាងនេះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636799800600851628
ទៅកាន់ទំព័រ៖