ព្រះត្រៃបិដក ភាគ ១០

គួរ​ប្រតិបត្តិ​ ​កុំ​ឲ្យ​មូល​នៃ​វិវាទ​ដ៏​លាមក​នោះ​ ​ចំរើន​តទៅ​ខាងមុខ​ ​ក្នុង​អធិករណ៍​នោះ​ទៀត​ឡើយ​។​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ការ​លះបង់​ ​នូវ​មូល​នៃ​សេចក្តី​វិវាទ​ ​ដ៏​លាមក​នុ៎ះ​។​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​មិន​ឲ្យ​មូល​ ​នៃ​វិវាទ​ ​ដ៏​លាមក​នោះ​ ​ចំរើន​តទៅ​ខាងមុខ​ទៀត​បាន​ ​មូល​នៃ​វិវាទ៦យ៉ាងនេះ​ ​ចាត់ជា​ ​មូល​នៃ​វិវាទាធិករណ៍​ ​។​
 [​៥៥​]​ ​អកុសលមូល៣​ ​ដែល​ចាត់ជា​ ​មូល​នៃ​វិវាទាធិករណ៍​ ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​លោភ​ ​ទាស់ទែងគ្នា​ ​មានចិត្ត​ប្រទូស្ត​ទាស់ទែងគ្នា​ ​មានចិត្ត​វង្វេង​ទាស់ទែងគ្នា​ថា​ ​នេះ​ជា​ធម៌​ក្តី​ ​នេះ​មិនមែន​ជា​ធម៌​ក្តី​ ​នេះ​ជា​វិន័យ​ក្តី​ ​នេះ​មិនមែន​ជា​វិន័យ​ក្តី​ ​នេះ​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ត្រាស់​សំដែង​ទុក​មក​ហើយ​ក្តី​ ​នេះ​មិនមែន​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ត្រាស់​សំដែង​ទុក​មក​ទេ​ក្តី​ ​នេះ​ជា​កិច្ច​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ប្រព្រឹត្ត​សន្សំ​មក​ហើយ​ក្តី​ ​នេះ​មិនមែន​ជា​កិច្ច​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ប្រព្រឹត្ត​សន្សំ​មក​ក្តី​ ​នេះ​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​ក្តី​ ​នេះ​មិន​មាន​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​ក្តី​ ​នេះ​ជា​អាបត្តិ​ក្តី​ ​នេះ​មិនមែន​ជា​អាបត្តិ​ក្តី​ ​នេះ​ជា​អាបត្តិ​ស្រាល​ក្តី​ ​នេះ​ជា​អាបត្តិ​ធ្ងន់​ក្តី​ ​នេះ​ជា​អាបត្តិ​ ​មាន​ចំណែក​សេសសល់​ក្តី​ ​នេះ​ជា​អាបត្តិ​ ​មិន​មាន​ចំណែក​សេសសល់​ក្តី​ ​នេះ​ជា​អាបត្តិ​អាក្រក់​ក្តី​ ​នេះ​មិនមែន​ជា​អាបត្តិ​អាក្រក់​ក្តី​ ​អកុសលមូល​ ​ទាំង៣នេះឯង​ ​ចាត់ជា​ ​មូល​នៃ​វិវាទាធិករណ៍​ ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636799800895628489
ទៅកាន់ទំព័រ៖