ព្រះត្រៃបិដក ភាគ ១០

 [​៥៦​]​ ​កុសល​មូល​ ​៣យ៉ាង​ ​ដែល​ចាត់ជា​ ​មូល​នៃ​វិវាទាធិករណ៍​ ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​មិន​លោភ​ទាស់ទែងគ្នា​ ​មានចិត្ត​មិន​ប្រទូស្ត​ទាស់ទែងគ្នា​ ​មានចិត្ត​មិន​វង្វេង​ទាស់ទែងគ្នា​ថា​ ​នេះ​ជា​ធម៌​ក្តី​ ​នេះ​មិនមែន​ជា​ធម៌​ក្តី​។​បេ​។​ ​នេះ​ជា​អាបត្តិ​អាក្រក់​ក្តី​ ​នេះ​មិនមែន​ជា​អាបត្តិ​អាក្រក់​ក្តី​ ​កុសល​មូល​ ​ទាំង៣យ៉ាងនេះ​ឯង​ ​ចាត់ជា​ ​មូល​នៃ​វិវាទាធិករណ៍​ ​។​
 [​៥៧​]​ ​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​នោះ​ ​តើ​ដូចម្តេច​។​ ​មូល​នៃ​ការ​ចោទ​គ្នា​ ​មាន៦យ៉ាង​ ​ចាត់ជា​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​គឺ​អកុសលមូល​ ​៣យ៉ាង​ ​ក៏​ចាត់ជា​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​កុសល​មូល​ ​៣យ៉ាង​ ​ក៏​ចាត់ជា​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ដែរ​ ​កាយ​ ​ក៏​ចាត់ជា​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​ទាំង​វាចា​ ​ក៏​ចាត់ជា​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ដែរ​។​
 ​[​៥៨​]​ ​មូល​នៃ​ការ​ចោទ​គ្នា​ ​មាន៦យ៉ាង​ ​ចាត់ជា​ ​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​ ​ជា​អ្នក​ចងគំនុំ​ទុក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​ ​ជា​អ្នក​ចងគំនុំ​ទុក​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ឥតមាន​សេចក្តី​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636799801218766971
ទៅកាន់ទំព័រ៖