ព្រះត្រៃបិដក ភាគ ១០
គោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទ គឺការចោទ ដែលកំពុងកើត ឲ្យកើតក្នុងសង្ឃ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីសុខ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីចំរើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីព្យាយាម ដើម្បីលះបង់ នូវមូលនៃអនុវាទ ដ៏លាមកនោះ ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ
ID: 636799801459120719
ទៅកាន់ទំព័រ៖