ព្រះត្រៃបិដក ភាគ ១០
គប្បីប្រតិបត្តិ ដើម្បីកុំឲ្យមូលនៃអនុវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃអនុវាទដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល នៃអនុវាទ ដ៏លាមកនុ៎ះ ចំរើនតទៅទៀតបាន។
[៥៩] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រណាំងវាសនា។បេ។ ជាអ្នកមានសេចក្តីឫស្យា ជាអ្នកមានសេចក្តីកំណាញ់។បេ។ ជាអ្នកមានអំនួត ជាអ្នកមានមាយា។បេ។ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ជាអ្នកមានសេចក្តីឃើញខុស។បេ។ ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។បេ។ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ឈ្មោះថា មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។បេ។ ក្នុងព្រះសង្ឃផង។បេ។ មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទ ដែលកំពុងកើត ឲ្យកើត
ID: 636799801731786314
ទៅកាន់ទំព័រ៖