ព្រះត្រៃបិដក ភាគ ១០

ឡើង​ក្នុង​សង្ឃ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិន​មាន​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​មូល​នៃ​អនុវាទ​ ​ទាំង​ខាងក្នុង​ ​និង​ខាងក្រៅ​ ​មាន​សភាព​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ព្យាយាម​ ​ដើម្បី​លះបង់​ ​មូល​នៃ​អនុវាទ​ ​ដ៏​លាមក​នោះ​ ​ក្នុង​អធិករណ៍​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​ពិចារណា​ឃើញ​ ​មូល​នៃ​អនុវាទ​ ​ទាំង​ខាងក្នុង​ ​និង​ខាងក្រៅ​ ​មាន​សភាព​យ៉ាងនេះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ប្រតិបត្តិ​ ​ដើម្បីកុំឲ្យ​មូល​នៃ​អនុវាទ​ដ៏​លាមក​នោះ​ ​ចំរើន​តទៅ​ខាងមុខ​ ​ក្នុង​អធិករណ៍​នោះ​ទៀត​បាន​ឡើយ​។​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​លះបង់​នូវ​ ​មូល​នៃ​អនុវាទ​ ​ដ៏​លាមក​នុ៎ះ​។​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​មិនបាន​ឲ្យ​មូល​ ​នៃ​អនុវាទ​ ​ដ៏​លាមក​នុ៎ះ​ ​ចំរើន​តទៅទៀត​បាន​ ​មូល​នៃ​អនុវាទ​ ​ទាំង៦យ៉ាងនេះ​ ​ចាត់ជា​ ​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​។​
 ​[​៦០​]​ ​អកុសលមូល​ ​៣យ៉ាង​ ​ដែល​ចាត់ជា​ ​មូល​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​លោភ​ ​ពោល​ចោទ​ ​មានចិត្ត​ប្រទូស្ត​ពោល​ចោទ​ ​មានចិត្ត​វង្វេង​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636799802032663523
ទៅកាន់ទំព័រ៖