ព្រះត្រៃបិដក ភាគ ១០
ពោលចោទ នូវភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី អកុលមូល ទាំង៣យ៉ាងនេះ ជាមូលនៃអនុវាទាធិករណ៍ ។
[៦១] កុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តមិនលោភពោលចោទ មានចិត្តមិនប្រទូស្តពោលចោទ មានចិត្តមិនវង្វេងពោលចោទ នូវភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី កុសលមូល ទាំង៣យ៉ាងនេះ ជា មូលនៃអនុវាទាធិករណ៍ ។
[៦២] ឯកាយ ចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ មានសម្បុរអាក្រក់ មានរូបអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ឬស្លាប់ខ្លួន១ចំហៀង
(១) ភិក្ខុទាំងឡាយចោទភិក្ខុនោះ ដោយកាយណា កាយនោះ ជាមូលនៃអនុវាទាធិករណ៍ ។
(១) ក្នុងដីកា ថា ខ្វិន
ID: 636799802511950937
ទៅកាន់ទំព័រ៖