ព្រះត្រៃបិដក ភាគ ១០
ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ញុំាងបុគ្គលជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ញុំាងភិក្ខុច្រើន ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ញុំាងសង្ឃ ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ
ID: 636799780605467958
ទៅកាន់ទំព័រ៖