ព្រះត្រៃបិដក ភាគ ១០
សេចក្តីប្រកាន់ខុស ការទាស់ទែង ការពោលផ្សេងៗ ការពោលដោយឡែកពីគ្នា ការនិយាយដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្កហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាកុសល។
[៦៩] បណ្តាវិវាទាធិករណ៍ទាំង៣នោះ វិវាទាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអព្យាកតៈ ជជែកនឹងភិក្ខុផងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្កហេតុ ជម្លោះ សេចក្តីប្រកាន់ខុស ការទាស់ទែងគ្នា ការពោលផ្សេងៗ ការពោលដោយឡែកពីគ្នា ការនិយាយដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងវិវាទាធិករណ៍នោះ ការបង្កហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាអព្យាកតៈ។
[៧០] (សំដែងអំពី) អនុវាទាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ អនុវាទាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។
[៧១] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាអកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង
ID: 636799803760012322
ទៅកាន់ទំព័រ៖