ព្រះត្រៃបិដក ភាគ ១០
មានចិត្តជាអកុសល ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាអកុសល។
[៧២] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាកុសល ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាកុសល។
[៧៣] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តជាអព្យាកតៈ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល
ID: 636799804069009996
ទៅកាន់ទំព័រ៖